
ភ្នំពេញ ៖ បុរសម្នាក់ប្រហែលជាងងុយដេកបានបេីករថយន្តក៏រេចង្កូតឡេីងលេីខឿនផ្លូវ ហើយបុកជាមួយស្លាកផ្សព្វផ្សាយពាណិជ្ជកម្មឃើនទ្រូងផ្លូវបាក់ចំនួន១ផ្ទាំងកាលពីវេលាម៉ោង ០១:៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវ ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញបុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក TOYOTA Tacoma ពាក់ស្លាកលេខភ្នំពេញ 2AG-1016បើកបរក្នុងទិសដៅពីត្បូងទៅជេីង លុះពេលដែលបើកមកដល់ត្រងកេីតហេតុ ទំនងជាអ្នកបើកបរងងុយដេកទើបរេចង្កូតឡេីងខឿនថ្មពុះចែកទ្រូងផ្លូវរួចទៅបុកផ្លាកផ្ទាំផ្សព្វផ្សាយពាណិជ្ជកម្មបាក់អស់ចំនួន០១ផ្ទាំង បណ្ដាលឲ្យរថយន្តរងការខូចខាតដាច់ក្រឡេកង់ផ្នែកខាងឆ្វេង ចំណែកម្ចាស់រថយន្តបាបរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកេីតហេតុ ដើម្បីធ្វើការវាស់វែងរួចយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕