
ភ្នំពេញ ៖ រថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿងបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកតូបលក់ការហ្វេទៅផ្ទប់នឹងបង្គោលភ្លើងនៅផ្លូវជាតិលេខ៥ បណ្តាលឲ្យតូបលក់កាហ្វេខ្ទេចខ្ទីស្ទើទាំងស្រុង រីឯរថយន្ដបង្ករងការខូចខាងផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណខាងលើកើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៥ខែមករា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកហីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពត 2AY-2362 បើកបរដោយបុរសម្នាក់រតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន លុះមកដល់ត្រងកន្លែងកើតហេតុ ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកតូបលក់កាហ្វេពេញទំហឹង រួចបន្តទៅបុកផ្ទប់នឹងបង្គោលភ្លើងមួយដើមទៀត បណ្តាឲ្យតូបលក់កាហ្វេខ្ទេចខ្ទីស្ទើទាំងស្រុង រីឯរថយន្ដបង្ករងការខូចខាងផ្នែកខាងមុខយ៉ាងដំណំ ។ក្នុងហេតុការណ៍ខាងលើមិនបណ្ដាល់ឲ្យនណារងរបួសនោះឡើយ ចំណែងតៃកុងឡានត្រូវបានសមត្ថកិច្ចឃាតខ្លួនរួចយកទៅប៉ុស្តិ៍ដើម្បីធ្វើការណ៍សួរនាំ។
ក្រោយកើតហេតុ ដោយហេតុថារថយន្ដប៉ះពាល់បង្គោលភ្លើងដែលជាទ្រព្យសម្បត្តិរដ្ឋ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្រាំងចំរេះ២ ក៏បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញ ឲ្យចុះមកវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕