ស្រុកកំចាយមារ ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣នេះ អតីតនិស្សិតសាកលវិទ្យាល័យវេទមហាឬស្សី ដែលបច្ចុប្បន្ននេះសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារបាននាំយកនូវអំណោយទៅចែកជូនសិស្សានុសិស្សបឋមសិក្សាទួលរវៀង ចំនួន១០៥នាក់ នឹងលោកគ្រូអ្នកគ្រូចំនួន៥រូប ស្ថិតនៅភូមិប្រហ៊ារ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ជាមួយសាលាបឋមសិក្សាទួលរវៀង ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារមានសិស្សចំនួន175នាក់ផងដែរ។
សូមបញ្ជាក់ផងដែរថាអំណោយដែលចែកជូនទៅសិស្សានុសិស្សមានសម្ភារៈសិក្សាដូចជាសៀវភៅ ប៊ិច ខ្មៅដៃ នឹងជូនទៅលោកគ្រូអ្នកគ្រូ មាននាឡិកាព្យូរជញ្ជាំងមួយ សម្ភារៈឧបទេស ជាមួយថវិកាមួយចំនួនក្នុងការសំអាតបរិស្ថានសាលា។
ស្ថិតក្នុងមនោសច្ចេតនា នឹងបរិយាកាសដ៏រីករាយលោកនាយកសាលា ទាន់ ចាន់ណា បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះលោក សុង សុខបាន លោក យី រដ្ឋា លោក ហាក់ សម្បត្តិ បាននាំយកនូវអំណោយទាំងនេះមកចែកជូនដល់សិស្សានុសិស្ស នឹងលោកគ្រូអ្នកគ្រូ សម្រាប់ជាប្រយោជន៍ដល់ការសិក្សារៀនសូត្ររបស់ក្មួយៗសិស្សានុសិស្សនឹងសាលា។ សូមចែកមគ្គផលបុណ្យនៅថ្ងៃនេះសាយដល់បងប្អូនជនរួមភាសារទាំងក្នុង នឹងក្រៅប្រទេសស្មើៗគ្នាផងដែរ។