
កំពង់ចាម÷ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន នឹងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាមប្រធ្នោះ បានអញ្ជើញជាអធិបតី ក្នុងពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០២៣ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅក្នុងបរិវេណវត្តសិរីសោភារាម ភូមិវាល ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៣។
បន្ទាប់ពីលោក ហ៊ុល សារ៉ន អភិបាលរងស្រុកកោះសូទិន បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ឯកឧត្តមបណ្ឌិត ប្រធាន សុខ ចាន់ភក្តី បានលើកឡើងថា ជាការពិត ការរំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំម្នះ ៧ មករា គឺជារឿងសំខាន់ណាស់ដើម្បីអោយក្មេងៗជំនាន់ក្រោយដឹងការសម្លាប់រង្គាល យ៉ាងព្រៃផ្សៃ បង្អត់អាហារ និងផ្សារភ្ជាប់គ្នានៃដំណើរប្រវត្តិសាស្ត្រ ២០ មិថុនា ១៩៧៧ នៅកោះថ្ម ជាថ្ងៃដែល សម្ដេចតេជោធ្វើដំណើរឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ដើម្បីរៀបចំការតស៊ូផ្នែកយោធារំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍
ប៉ុល ពត។
ឯកឧត្តមបណ្ឌិតបានបន្តថា នេះជាប្រវត្តិសាស្ត្រដែលតភ្ជាប់គ្នា ជាមួយនឹងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ គឺរចនាសម្ព័ន្ធអង្គការចាត់តាំងខាងយោធាកើតមុន និងអង្គការចាត់តាំងខាងនយោបាយកើតក្រោយ ។នេះក៏ជាការរំលឹកយើងទាំងអស់គ្នាឱ្យដឹងថា បើគ្មានថ្ងៃ ២០ មិថុនា ១៩៧៧ ក៏គ្មានថ្ងៃ ១២ ឧសភា ១៩៧៨ នៃការកកើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយបើគ្មានថ្ងៃ ១២ ឧសភា ១៩៧៨ ក៏គ្មានថ្ងៃ ២ ធ្នូ ១៩៧៨ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយបើគ្មានថ្ងៃ ២ ធ្នូ ១៩៧៨ ក៏គ្មានថ្ងៃ ៧ មករា ១៩៧៩ ផងដែរ ។ នេះជារបត់នៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដើម្បីរំដោះប្រទេសជាតិ និងប្រជាជន ពីភាពអត់ឃ្លាន និងការកាប់សម្លាប់ប្រជាជនខ្លួនឯងរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជំនួសមុខឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជាទាំងមូល បានថ្លែងអំណរគុណដ៍ស្មោះស្ម័គ្រ ចំពោះប្រជាជនទាំងអស់នៅក្នុងឃុំពាមប្រធ្នោះ ដែលបានចូលរួមតាមគ្រប់មធ្យោបាយ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដ៍ឆ្នើមរបស់ជាតិ។
ឯកឧត្តមបណ្ឌិត ក៏បានសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំឃុំ ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចរាល់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ក្នុងការបម្រើប្រជាជននៅក្នុងវិស័យនានានៃដែនសមត្ថកិច្ចរបស់ខ្លួន និផ្តាំផ្ញើរអោយបងប្អូនថែទាំសុខភាពក្នុងរដូវរងារ។
ជាមួយគ្នានោះឯកឧត្តមបណ្ឌិត ក៏ផ្ដល់កិត្តិយសបាន ប្រគល់ប័ណ្ណថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្ដាលដែលបានផ្ដល់ថវិកាសម្រាប់អភិវឌ្ឍន៍ក្នុងឃុំពាមប្រធ្នោះនាពេលកន្លងមក។
សូមបញ្ជាក់ថាបន្តាបពីកិច្ចប្រជុំចប់ឯកឧត្តមបណ្ឌិត បានបន្តចុះពិនិត្យផ្លូវ ២ខ្សែរ ស្ថិតនៅភូមិទួលកំពត និងភូមិវាល ដែលត្រូវចាក់ដីបំពេញបន្ថែមដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ ឯកឧត្តមបណ្ឌិតបានឧបត្ថម្ភថវិកាចំនួន ១,៤០០,០០០៛ សម្រាប់ចាក់ផ្លូវក្នុងភូមិទាំងពីរផងដែរ។
ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានប្រគល់ជូនថវិកាមូលនិធិ សម្រាប់ស្ត្រីឆ្លងទន្លេ និងបុណ្យសពចំនួន ១លានរៀល។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានបន្តចុះពិនិត្យមើលផ្លូវត្រូវពង្រីក ចាក់បេតុងទើបសាងសងរួវ នៅផ្សារជីហែរ និងសាលឃុំពាមប្រធ្នោះ បានសួរសុខទុក្ចបងប្អូនអាជីវករដែលកំពង់លក់ដូរ និផ្តាំផ្ញើរជួយរក្សា ថែអនាម័យ ក្នុងបរិវេណផ្សារអោយបានស្អាតជានិច្ច។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិតបន្តដឹកនាំកិច្ចប្រជុំខ្លីនៅឃុំ ស្តាប់របាយការណ៍អនុវត្តន៍កន្លងមក និងលើកទិសដៅផែនការសម្រាប់អនុវត្តបន្តនៅក្នុងមូលដ្ឋានឃុំ
-កិច្ចប្រជុំបានពិភាក្សាការងារឈូសឆាយផ្លូវវាងត្រៀមសម្រាប់ចាក់បេតុងនៅភូមិមហាលាភដែលគ្រោងធ្វើនៅពេលខាងមុខ។
-ពិភាក្សាលើរបាយការណ៍និងលទ្ធផលសម្រេចបានរបស់រដ្ឋបាលឃុំ គណបក្សឃុំ លើការដោះស្រាយសំណូមពរនិងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានព្រមទាំងរបាយការណ៍ស្ដីពីការចុះឈ្មោះសមាជិកបក្សក្នុងប្រព័ន្ធIT។
-ឯកឧត្តមបណ្ឌិតប្រធានបានឯកភាពបន្តសកម្មភាពចិញ្ចឹមចលនាតាមភូមិទាំង 13 ភូមិបន្តទៀត។
-ឯកឧត្តមបណ្ឌិតប្រធានជំរុញឲ្យមានយុវជនភូមិ ឃុំ រៀបចំក្រុមយុវជនកីឡាបាល់ទាត់ប្រចាំឃុំពាមប្រធ្នោះផងដែរ ។