
ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករសំណងជិះម៉ូតូទំនងចេញពីធ្វើការតែត្រូវរថយន្តកុងតឺន័រមួយគ្រឿងដែលបើកស្របទិសគ្នា បានបុកពីក្រោយពេញទំហឹង រួចកិនពីលើចំក្បាលហើយអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
សពជនរងគ្រោះខាងលើមានឈ្មោះ យឹមអាត អាយុជាង៣០ឆ្នាំ ជាកម្មករសំណង់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ. ង 8901 .ភព1 មួយគ្រឿងបើកតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម លុះមកដល់ត្រងចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កកុងតឺន័រមួយគ្រឿងបើកបរដោយបុរសម្នាក់ដែលរថយន្ដ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-1831បើកស្របទិសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន មិនដឹងជាមានបញ្ហអ្វី ក៏ជាន់ហ្គែរទៅបុកម៉ូតូពីក្រោយពេញទំហឹង រួចកិនពីលើជនរងគ្រោះចំក្បាលអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ចំណែកអ្នកបើករថយន្តកុងតឺន័របានរត់គេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួច ក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វើការវាស់វែង រួចយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ។ រីសពជនរងគ្រោះត្រូវសម្ថកិច្ចប្រគល់ទៅក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕