
ភ្នំពេញ៖ រថយន្តម៉ាស្តាមួយគ្រឿងបើកបរក្នុងល្បឿនលឿន ដល់ផ្លូវកោងបួងចង្កូតខ្លាំងពេកបណ្ដាលឱ្យក្រឡាប់ផ្ងារជើង ហើយអូសទៅប៉ះរថន្តព្រុសមួយគ្រឿងទៀតពីក្រោយ សំណាងល្អមិនមានអ្នករងរបួស ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង ១៥នាទីឈានចូលថ្ងៃសៅរ៍ ទី ៧ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុរង្វង់មូលសម្ដេចសង្ឃ ជួនណាត តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីម្ចាស់រថយន្តព្រុសបានឲ្យដឹងថា គាត់បាន បើករថយន្តព្រុសមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ2BG.4492 តាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចមកកើត ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាស្តាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS.1981 បើកបរដោយបុរសម្នាក់ នឹងអ្នករួមដំណើរប្រុសស្រ្តី៤នាក់ទៀត តាមបណ្ដោយផ្លូវព្រះសីហនុ ពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់រង្វង់មូលសម្តេចជួនណាត ក៏បូងចង្កូតខ្លាំងពេក បណ្ដាលឱ្យក្រឡាប់ផ្ងារជើងហើយអូសទៅប៉ះនឹងរថយន្តព្រុសរបស់គាត់ រងការខូចខាតយ៉ាងដំណំ។
ក្នុងហេតុការណ៍នេះដែរ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ គឺគញរាន់ខូចខាតរថយន្តទាំងសងខាងប៉ុណ្ណោះ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់ហើយធ្វើការ វាស់វែង រួចស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕




