
ភ្នំពេញ ៖ រថយន្តកូរ៉េទ្រុងដឹកទំនិញមួយគ្រឿង បើកលឿនជ្រុលជាន់ហ្វ្រាំងមិនទាន់ទៅបុកនិងរថយន្ដមួយគ្រឿងទៀតចំពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ចំណែករថយន្ដប៉ើងជាច្រើនម៉ែត្រ ធ្លាក់ចូលក្នុងប្រឡាយខូចាខាត់អស់ជិតមួយចំហៀង ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៥ៈ៥០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តកូរ៉េទ្រុងដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0409មួយគ្រឿ បើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង លុះដល់ត្រងចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនទាន់បានជ្រុលទៅបុកនិងរថយន្ត TOYOTA VIOS ពណ៌ខ្មៅ ចង្កូតស្តាំ អត់មានពាក់ស្លាកលេខមួយគ្រឿងទៀត ដែលកំពុងបើកឆ្លងផ្លូវពីកើតទៅលិច បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅជួយសងគ្រោះ ចំណែករថយន្ដប៉ើងជាច្រើនម៉ែត្រ ធ្លាក់ចូលក្នុងប្រឡាយខូចាខាត់អស់ជិតមួយចំហៀង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចយករថយន្តទាំង២គ្រឿងទៅកាន់ការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុងភ្នំពេញយកទៅរក្សាទុក ដើម្បីសារដោះស្រាយតាមនីតិវិធី ៕