
ភ្នំពេញ ៖ ករណីអគ្គិភ័យមួយឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១ : ៤០នាទីឈានចូលថ្ងៃទី០៦-០១-២០២៣ នៅចំណុចផ្ទះលេខ១៣២ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់រងគ្រោះឈ្មោះ មៀឃ ធី ភេទប្រុស អាយុ ៤៨ឆាំ្ន ជនជាតិខែ្មរមុខរបរ: លក់ដូរ ស្នាក់នៅកន្លែងកើតហេតុ។
នៅក្នុងករណីនេះបណ្តាលឲ្យរងការខូចខាត÷
– ប្រភេទសំណង់ ផ្ទះលែ្វង ទំហំ ៦ម៉ែត្រx២៨ម៉ែត្រ។
-ខូចខាតសម្ភារៈ ឡានចំនួន១គ្រឿង /ម៉ូតូចំនួន៣គ្រឿង /កងចំនួន១គ្រឿង និង និងសម្ភារៈលក់ដូរចាប់ហួយ និងមិនមានមនុស្សស្លាប់ និងរបួសនោះទេ។
-ចំពោះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី
នៅក្នុងប្រតិបត្តិការបាញ់ពន្លត់នោះ កម្លាំងជំនាញ បានប្រើប្រាស់រថយន្ត ៤គ្រឿង ប្រេីប្រាស់ទឹកអស់២ឡានស្មើរ១៧ម៉ែត្រគូប និងគ្រប់គ្រងបាន ១០០% នៅម៉ោង០២និង៣៤នាទី ថ្ងៃ ខែឆ្នាំ ដដែល។