
ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% លើថ្លៃសិក្សា ចំនួន ៣០កន្លែង ដល់សិស្សមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បានបញ្ជាក់ថា អាហារូបករណ៍ទាំង ៣០កន្លែងនេះ រួមមាន ៖ ២០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្ថិតក្នុងស្រុកកំចាយមារ និង ១០កន្លែងទៀត នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សាខាក្រុងព្រៃវែង ក្នុងក្រុងព្រៃវែង ។
បើតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ចំពោះការទទួលពាក្យសុំអាហារូបករណ៍គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ។
ចំពោះទីតាំងសិក្សា ទី១. នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង និងទី២. សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សាខាក្រុងព្រៃវែង ខេត្តព្រៃវែង ។
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម។