
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចាប់ហ្វ្រាំង ខុសបច្ចេកទេសរួចរអិលដួលចូលក្រោមកង់រថយន្តដឹកថ្មមួយគ្រឿង បណ្ដាលឲ្យរថយន្តកិនពីលេីខ្ទេចខ្លួនស្លា.ប់ភ្លាមៗ។
ហេតុការណ៍ខាងលើបានកេីតឡេីងកាលពីវេលាម៉ោង០៩យប់ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ១ ស្ថិតក្នុងសង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះឈុន តៃឈី អាយុ ៣០ឆ្នាំ មានស្រុកកំណេីត នៅឃុំ បង់រៀវ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៍មានពីកន្លែងកេីតហេតុបានឲ្យដឹងថា គេបានឃេីញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Yamaha Fino ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1BT-0485 មួយគ្រឿងបើកបរក្នុងល្បឿនលឿន ទិសដៅពីកេីតទៅលិច លុះពេលមកដល់ត្រងចំណុចកេីតខាងមុខក្រុមហ៊ុនផលិតបេតុងជនរងគ្រោះបានចាប់ហ្វ្រាំងខុសបច្ចេកទេស រួចក៏រអិលដួលម៉ូតូចូលក្រោមកង់រថយន្តប្រភេទដឹកថ្មមួយគ្រឿងម៉ាក DAEWOO ក្បាលពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-4924 រថយន្តបានកិនពីលេីជនរងគ្រោះខ្ទេចខ្លួនស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអនោចអធម៍ ចំណែករថយន្ដដឹកថ្មបេីកចូលក្នុងការដ្ឋានរត់គេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកេីតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅខាងជំនាញឲ្យចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុរួច បានប្រគល់ជូនសាច់ញាតិ យកទៅធ្វេីបុណ្យតាប្រពៃណី ៕