
ភ្នំពេញ÷ យ៉ាងហោចណាស់មានមនុស្សម្នាក់បានបាត់បង់ជីវិត នឹងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ ក្រោយពីបានជួបនិងគ្រោះថ្នាក់ចរាចរណ៍មួយរវាង ម៉ូតូនិងម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២២ ក្នុងសង្កាត់ចោម ចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រពភព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា ដំបូងឡើយគេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IP-6360 ធ្វើដំណើតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ក្បែរស្ពានអាកាសចោមចៅ ក៏មានបុរសពីរនាក់ទៀតជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1J-8960 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា មកបុកពេញទំហឹង បណ្ដាលអោយម៉ូតូទាំងពីររងការខូចខាតយ៉ាងដំណំ ឯអ្នកបើកម៉ូតូហោះផ្លោងបោកទៅនិងខឿនផ្លូវ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។ ចំណែកអ្នកពីរនាក់ទៀតរងរបួសធ្ងន់ត្រូវ បានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីពេទ្យដូចគ្នា ជនរងគ្រោះ មិនត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណនោះទេ ក្រោយពីកើតហេតុភ្លាមៗ។
ក្រោយពីកើតហេតុ ក៏មានវត្តមានសមត្ថកិច្ចជំនាញ ចរាចរណ៍នរគបាលផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចស្ទូចយកម៉ូតូ ទាំងពីរគ្រឿងយកទៅរក្សាទុក ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕