
ភ្នំពេញ ៖ រថយន្ដតូយ៉ូតាព្រូសមួយគ្រឿងបេីកបញ្រ្ចាស បានជ្រុលទៅបុកជាមួយរថយន្ដហាយលែនឌ័រខ្ទេចមួយគ្រឿងទៀត បណ្ដាលឲ្យខូចខាងផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី ២៣ខែធ្នូ ឆ្នាំ ២០២២តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ កាកាប ទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា គេឃេីញបុរសម្នាក់ បេីកបររថយន្តម៉ាក ហាយលែនឌ័រ ពណ៌ ស្ករ ពាក់ ស្លាកលេខ ភ្នំពេញ 2AH-4221 មួយគ្រឿង ដែលធ្វើដំណេីរតាមបណ្ដោយ ផ្លូវ ២០០៤ ទិសដៅ ពី ជេីងទៅត្បូង លុះមកដល់ត្រងកន្លែងកេីតហេតុ ស្រាប់តែមានរថយន្តម៉ាក តូយ៉ូតា ព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2Y-8025មួយគ្រឿងទៀត បើកដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ក្នុងទិសដៅបញ្ច្រាសយ៉ាងលឿន ហើយក៏បុកចំពីមុខរពេញទំហឹង បណ្ដាលឲ្យទាំងរថយន្ដទាំងលងខាងខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
បន្ទាប់ពីកើតហេតុ ដោយសារភាគីទាំងសងខាងចរចារណ៍គ្នាមិនត្រូវ សមត្ថកិច្ចជំនាញ ក៏ធ្វើការវាស់វែងស្ទូច រួចរថយន្តទាំង០២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕