
កណ្តាល ៖ រថយន្តធុនធំមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្តបានជ្រុលទៅបុកនិងម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង១ៈ៣០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតនៅត្រងចំណុចភូមិអង្គតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនរងគ្រោះខាងលើមានឈ្មោះ ឃន បុត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិគុសថ្មី ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តធុនធំ ម៉ាកហុីណូ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-2032 សណ្តោងទ្រុងបែន ពាក់ស្លាកលេខ ភ្នំពេញ 4A-7095 បានបើក ពីត្បូងទៅជើង លុះមកដល់ត្រងកន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ បំណងត្រឡប់ក្រោយ តែមិនប្រយ័ត្តក៏ជ្រុលទៅបុកកិនម៉ូតូហុងដាឌ្រីម សេរី ២០១៥ពាក់ស្លាកលេខតាកែវ 1N-5689មួយគ្រឿ ជិះដោយជនរងគ្រោះ ធ្វើដំណើពីជើងទៅត្បូង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។
បន្ទាបពីកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់ប្រតិបត្តិស្រុកកណ្តាលស្ទឹង ដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕