
ខេត្តកំពត ៖ នេះបើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតភ្ជាប់ជាមួយនឹងអត្ថន័យដូចខាងក្រោម
“សូមជំរាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម telegram ដែរ ហើយលេខខាងលើនោះមិនមែនជាលេខទូរសព្ទ័របស់ខ្ញុំដែរ។ មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញាឬទៅអ្នកដ៏ទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ ។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើតឡើងចំពោះលេខទូរសព្ទ័ខាងលើដែលយករូបខ្ញុំទៅបង្កើតជា Telegram និងសូមអោយកញ្ញា An na Rose លប់សារដែលកញ្ញាបានសរសេរនៅក្នុង Facebook របស់កញ្ញាចេញជៀសវាងការយល់ច្រលំណាមួយមកលើរូបខ្ញុំ និងធ្វើអោយប៉ៈពាល់មកលើកិត្តិយសរបស់ខ្ញុំ “។