
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿលឿនជាន់ហ្រ្វាំងមិនទាន់បានជ្រុលទៅបុករថយន្តព្រូសមួយគ្រឿងដែរកំពុងបើកបត់ឆ្លងផ្លូវចំពីមុខយ៉ាងពេញទំហឹង បណ្ដាល់ឲ្យរងរបួសធ្ងន់។
ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៨ៈ២៥នាទីយប់ថ្ងៃទី ២០ខែធ្នូ ឆ្នាំ ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ៤ ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តម៉ាកតូយូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-9290មួយគ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងបុរសម្នាក់ទៀត ធ្វើដំណើរពីលិចមកកើតក្នុងល្បឿនលឿនមធ្យម លុះមកដល់ត្រងកន្លែងកើតហេតុខាងលើ រថយន្ដខាងលើបានបត់ឆ្វេងបម្រុងនិងចូលក្នុងបុរីមួយកន្លែង ស្របពេលដែលកំពុងបត់ហួសពាក់កណ្តាលផ្លូវទៅហើយ ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AN-2030មួយគ្រឿង ជិះដោយបុរសម្នាក់បើកបញ្រ្ចាសទិសគ្នាក្នុងល្បឿនយ៉ាងលឿន ជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តព្រូសខាងលើ ចំពីមុខផ្នែកចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ ។
ចំណែកឯតៃកុងរថយន្ត ត្រូវសមត្ថកិច្ចឃាត់បាននៅនឹងកន្លែងកើតហេតុ។