
ព្រៃវែង ៖ ពិធីប្រកាសតែងតាំងបំពេញបន្ថែមសមាសភាពក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សខេត្តព្រៃវែង បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ស សុខា ក៏បានសម្តែងការចូលរួមអបអរសាទរជាមួយសមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ដែលត្រូវបានប្រកាសតែងតាំងថ្មីទាំង ៤០៩នាក់ និងជំរុញឲ្យយកតួនាទីថ្មីនេះ ទៅធ្វើសកម្មភាពសំដៅបម្រើដល់ផលប្រទេសជាតិ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោក សែម គន្ធា ត្រូវបានតែងតាំងជាអនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ព្រមទាំងសមាជិកថ្មីរទាំងអស់របស់ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែងសរុបចំនួន ៤០៩នាក់។
យើងខ្ញុំទាំងអស់គ្នាសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដែលខិតខំបំពេញភារកិច្ច បូជាទាំងកម្លាំងកាយចិត្ត នាពេលកន្លងមក ដើម្បីជាតិមាតុភូមិ រហូតទទួលបានទំនុកចិត្តពីថ្នាក់ដឹកនាំ និងទទួលបានការតែងតាំងជា អនុប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ព្រមទាំងទទួលបានមេដាយ”ប្រាក់ស្ថាបនាជាតិ”នាព្រឹកនេះ។
សូមជូនពរឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ទទួលបាននូវការគាំទ្រពីសមាជិក សមាជិកា ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ដើម្បីបន្តដំណើរទៅមុខទៀត ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សូមជូនពរឯកឧត្តមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។