
ភ្នំពេញ÷ អតីត តារា សមសម្ដែងដ៏ ល្បីឈ្មោះមួយរូបអ្នក នាង សឿ សុធា រ៉ា និង កូនស្រី បាន ទទួល នូវដីចំការ ដូង មួយ កន្លែង ជាកាដូដែលមានតម្លៃ ដែរ មាន ទទឹង ១០ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ ពី លោក ហ៊ិន រស់ អគ្គនាយក ក្រុម ហ៊ុន ភូមិ ចំការ ដូង រីសត ដែល មាន ទីតាំង ស្ថិតនៅ ក្នុង ភូមិ ស្រែ ក្រៅ ឃុំ ធ្លក វៀន ស្រុកសាមគ្គី មាន ជ័យ ខេត្ត កំពង់ឆ្នាំង ។
បើតាមលោក ហ៊ិន រស់ អគ្គនាយក ក្រុមហ៊ុន ភូមិ ចំការ ដូង រីសត បាន ឲ្យ ដឹង ថា ដោយសារតែ លោក បាន ឃេីញ ក្មួយ ស្រី សាពូន ដារ៉ា ពិមាន ដែរ ត្រូវ ជា កូន ស្រី បង្កើត អ្នក នាង សឿ សុធារ៉ា ច្រៀង ចម្រៀង របស់ ឪពុក ក្មួយ ស្រី ដែរ មាន ចំណងជើង ថា ” ពុក អេីយ ម៉ែ អើយ ” ខណៈ ដែរ ម្ដាយ ក្មួយ កំពុងតែ ជួប បញ្ហា ធំ ហើយ វាជា សាច់ រឿងមួយ ដែរ ប្រហាក់ប្រហែល នឹង ខ្សែ ជីវិត លោក កន្លង មក ដែរ ធ្លាប់ ជួប ការ លំបាក ឥត គណនា ។
មិនត្រឹមតែប៉ុណ្ណោះលោក ហ៊ិន រស់ បាន ចែក រំលែក នូវ បទពិសោធន៍ ល្អ ៗ ដល់ អ្នក នាង សឿ សុធារ៉ា ថា ទោះ បី ជា លោក ជាមនុស្ស ពិការ ពិត មែន តែ លោក មិន ដែរ ចុះ ចាញ់ និង ព្រេង វាសនា នោះ ទេ លោក មុន ឈាន មកដល់ ចំណុច នេះ លោក បាន លះ បង់ គ្រប់ បែបយ៉ាង ទាំង ពេល វេលា ទាំង កម្លាំង កាយ កម្លាំង ចិត្ត និង មាន ការ ជ្រោមជ្រែង ពី ភរិយា ព្រម ទាំង ក្រុម ការងារ របស់ លោក ជា ច្រើន នាក់ ទៀត ខណៈ ដែរ លោកស្រី នៅ មាន កូន ស្រី ជា ស្រលាញ់ និង មិត្តភ័ក្ដិ បងប្អូន ទាំង ក្នុង និង ក្រៅ សិល្បៈ ក៏ កំពុង លេីក ទឹក ចិត្ត និង ផ្តល់ កម្លាំង ចិត្ត ដល់ លោក ស្រី ដូចដូចគ្នា។
ស្របពេលដែលទទួលបានកូន សោរ និង ប្លង់ ដី ចំការ ដូង ពី ម្ចាស់ ចំការ ដូង រីសត អ្នក នាង សឿ សុធា រ៉ា និង កូន ស្រី លេីក ម្រាម ដៃ ដប់ សំពះ ទាំង ទឹក ចិត្ត ត្រេកអរ ឥតឧបមា ដោយ បាន ពោល ពាក្យ ថា អរគុណ បងណាស់ បេី ទោះ បី បងជា មនុស្ស ពិការពិត មែន តែ ចិត្ត បង មិន ពិការ នោះ ទេ បង ជាមនុស្ស ម្នាក់ ដែរ គួរ ឲ្យ គោរព ស្រឡាញ់ និង យក គំរូ តាម ។
សូមសរសើរនូវ ទឹកចិត្តដ៏ធំធេងរបស់បងប្រុសដែលជាមនុស្សពិការ ប៉ុន្តែទឹកចិត្តរបស់បងប្រុស ពោរពេញទៅដោយក្តីស្រឡាញ់ និងការចែករំលែក ដោយប្រើចិត្តស្មោះ មិនអាចកាត់ថ្លៃបាន។