
បាត់ដំបង ៖ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាល់ឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីយប់ថ្ងៃទី១២ ធ្នូ នៅលើផ្លូវជាតិលេខ ៥៧B ស្ថិតក្នុងភូមិអូរគរគី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ខាងលើមានឈ្មោះ អឿន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅស្រុកបវេល និងជនរងគ្រោះរបួសធ្ងន់ទាំង០២ ម្នាក់ឈ្មោះ រ៉ាក់ ភេទប្រុស អាយុ២៨ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ ខ្លឹង ភេទប្រុស អាយុ២៦ឆ្នាំ ទាំង០២នាក់រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភព័ត៌មានបានបន្តថា ជនរងគ្រោះទាំងសងខាងដូចគ្នា តែក្នុងទិសដៅបញ្ច្រាសគ្នាតែពេលដល់ចំណុចខាងស្រាប់តែបុកគ្នាទាំងកំរោល រហូតមានស្លា.ប់មានរបួសតែម្ដង។
តាមការពិនិត្យស្លាកស្នាមកន្លែងកើតហេតុសមត្ថកិច្ចបានឲ្យដឹងថា ភាគីដែលស្លាប់ហាក់ដូចខ្វះការប្រុងប្រយ័ត្ន ជិះមិនប្រកាន់ស្ដាំពេលជិះដល់ចំណុចកើតហេតុ គាត់ក៏ជិះរ៉េទៅខាងឆ្វេងដៃ ហើយជ្រុលទៅបុកជាមួយជនរងគ្រឿជិះម៉ូតូម្ខាងទៀត ដែលឌុបគ្នា០២នាក់ពីទិសខាងកើតពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ខ្លួនឯង និង០២នាក់ទៀតរងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាសវែង រួចយកម៉ូតូទាំង០២ទៅរក្សាទុកនៅអធិការរដ្ឋានស្រុកកំរៀង ដើម្បីដោះស្រាយតាមច្បាប់ហើយ៕