
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូយ៉ាងលឿន ភ្លេចខ្លួនក៏ជ្រុលធ្លាក់ចូលក្នុងលូការដ្ឋានកំពង់សាងសង់តាមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៏ខាងលើបានកើតឡើងកាលពី វេលាម៉ោង៧យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១១ ពាក់ស្លាកលេខ 1AC-6157 បើកក្នុងល្បឿនលឿន ធ្វើដំណើពីកើតទៅលិច លុះពេលមកដល់កន្លែងកើតហេតុ មានការដ្ឋានកំពុងសាងសង់ប្រព័ន្ធលូតាមផ្លូវ ជនរងគ្រោះមិនបានចាប់អារម្មណ៍ ម្យ៉ាងងងឹតផង ធ្វើឲ្យជ្រុលធ្លាក់ទាំងមនុស្ស ទាំងម៉ូតូចូលលូ បណ្ដាលឲ្យរងរបួសធ្ងន់នឹងសន្លប់ស្តូកស្តឹង ។
បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋព្រមទាំងសមត្ថកិច្ច បានជួយលើកជនរងគ្រោះយកចេញលូ ហើយបានរថយន្តសង្គ្រោះប្រតិបត្តិស្រុក ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីចាំប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ ៕