
បាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា សាកសពដែលឃើញតែគ្រោងឆ្អឹងនោះ ត្រូវគេស្គាល់ថា ឈ្មោះ យន់ រីណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកភ្នំព្រឹក។ ហើយសាកសពបុរសរូបនេះ ត្រូវបានអ្នកធ្វើចំការប្រទះឃើញនៅពេលដែលគាត់ទៅមើលចំការ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។
សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញសល់តែគ្រោងឆ្អឹងនៅកណ្ដាលចំការដំឡូងមីមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរល្ហុង ឃុំអូររំដូល ស្រុកភ្នំព្រឹក ក្រោយពីបុរសរូបនេះ មានទំនាស់ជាមួយគូដណ្ដឹង ហើយក៏បានបាត់ដំណឹងពីផ្ទះអស់រយៈជាងមួយខែកន្លងទៅនេះ តែសមត្ថកិច្ចពុំទាន់ធ្វើការសន្និដ្ឋានបែបណានោះទេ ព្រោះមន្ត្រីបច្ចេកទេសកំពុងតែពិនិត្យនៅឡើយ។