
ភ្នំពេញ ៖ រថយន្តLEXUS GX470មួយគ្រឿងបើកយ៉ាងលឿនបានរេចង្កូតទៅបុកគូទរថយន្តកុងទីន័រមួយគ្រឿងទៀតពេញទំហឹង បណ្តាលរថយន្ត ខ្ទេចខ្ទីស្ទើទាំងស្រុង ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើបានក់តឡើងកាលពី វេលាម៉ោង៣:៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា គេបានឃើញបុរសម្នាក់ បេីកបររថយន្តម៉ាក LEXUS GX470 ពាក់ស្លាកលេខ ភ្នំពេញ 2Q-9172 ក្នុងទិសដៅពីត្បូងទៅជេីង លុះពេលមកដល់ចំណុចកេីតហេតុ ស្រាប់តែរេចង្កូតទៅបុកគូទ រថយន្តធុនធំ កុងទីន័រ ពាក់ស្លាកលេខ កណ្តាល4A-0117 បណ្តាលអោយរថយន្ត LEXUS GX470ខ្ទេចខ្ទីមើលមិនយល់ តែជាសំណាងល្អហេតុការណ៍ខាងលេី មិនមានអ្នករងរបួសនោះទេ។
បន្ទាប់ពីកេីតហេតុ គេឃើញមានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង រួចយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕