ភ្នំពេញ : ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ បាន សម្រេច ចេញ ដីកាឃុំខ្លួន យុវជនម្នាក់ ឈ្មោះ យឹ ង វណ្ណ ដា អាយុ ២៧ ឆ្នាំ ដោយបញ្ជូនខ្លួនទៅដាក់នៅពន្ធនាគារព្រៃ ស កាលពី ព្រឹក ថ្ងៃ ទី ២៨ វិច្ឆិកា នេះ ។
តំណាង អយ្យការ អម សាលាដំបូង បើក ការ ស៊ើបសួរនិង ចោទប្រកាន់ ជនសង្ស័យ ជា ផ្លូវការ ។ នេះ បើ យោង តាម លោក ប្លង់ សុផល ព្រះរាជអាជ្ញា រង និង ជា អ្នកនាំពាក្យ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បាន ឲ្យ ដឹង ថា កាល រសៀល ថ្ងៃ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ។
លោក ស៊ិត វណ្ណ : ព្រះរាជអាជ្ញា រង តំណាង អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញបានបើក ស៊ើបសួរ លើ យុវជន ម្នាក់ ដែល ជេរ ប្រមាថ សមត្ថកិច្ច ជា ផ្លូវការ ហើយ ។
លោក អ្នកនាំពាក្យ ប បាន ញ្ជាក់បន្តថា ករណី ខាងលើ នេះ តំណាង អយ្យការ ក៏បានសម្រេច ធ្វើការ ចំនួន ៤-៥ បទល្មើស ដូចជា ពីបទ . បើកបរ យានយន្ត មិនព្រម បញ្ឈប់តាម បញ្ជា របស់មន្ត្រី នគរបាល ចរាចរណ៍ ផ្លូវគោក បទ . រារាំង ឬ ប្រើប្រាស់ មធ្យោបាយ ណាមួយ ដើម្បីជា ឧបសគ្គ ដល់ ចរាចរណ៍ សាធារណៈ , បទ . ហឹ. ង្សារ ដោយ ចេតនា , បទ . ប្រមាថ និង បទ . ប្រឆាំង នឹង អ្នករាជការ សាធារណៈ តាម បញ្ញត្តិ មាត្រា ៧៦ និង មាត្រា ៨០ នៃ ច្បាប់ ស្តី ពី ចរាចរណ៍ ផ្លូវគោក និង មាត្រា ២១៧ មាត្រា ៥០២ និង មាត្រា ៥០៣ នៃ ក្រមព្រហ្មទណ្ឌ ។
ការ ចោទប្រកាន់ លើ ជនសង្ស័យ ចំនួន ៤-៥ បទល្មើស ខាងលើ នេះ មាន បទល្មើស តែ មួយ គឺ អំពើ ហឹ. ង្សារ ដោយ ចេតនា លើ អ្នក ដទៃ . តាម មាត្រា ២១៧ ដែល ច្បាប់ តម្រូវ ឲ្យ ផ្តន្ទាទោស ដាក់ ពន្ធនាគារ កំណត់ ពី ១ ឆ្នាំទៅ ៣ ឆ្នាំ និង ពិន័យ ជា ប្រាក់ ចូល ថវិការដ្ឋ ពី ២ លាន ទៅ ៦ លាន រៀល ក្រៅពី នេះ ជា បទ ស្មើ តូចតាច ។
សូម ជម្រាប ថា កាលពី វេលា ម៉ោង ៩ និង ៥០ នាទី ព្រឹក ថ្ងៃ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ សំណុំរឿង ដ៏ កក្រើក នេះ ត្រូវ បាន កម្លាំង សមត្ថ កិច្ច នគរបាល ចរាចរណ៍ ផ្លូវគោក រាជធានី ភ្នំពេញ បញ្ជូន ខ្លួន យុវជន សង្ស័យ ដែល ជាប់ ពាក់ព័ន្ធ ករណី ជេរ ប្រមាថ មន្ត្រី ចរាចរណ៍ នោះ ទៅ កាន់ សាលាដំបូង រាជធានី ភ្នំពេញ ។ ដែល សំណុំរឿង នេះ បាន ស្ថិត នៅ លោក ស៊ិ ត វណ្ណ : ព្រះរាជអាជ្ញា រង តំណាង អយ្យការ អម សាលាដំបូង បើក ការ ស៊ើបសួរ ដែល ជនសង្ស័យ បាន រង នូវ ការ ចោទប្រកាន់ ក្នុង ការ ធ្វើ សកម្មភាព ជេរ ប្រមាថមើលងាយ និង ដេញ វាយ សមត្ថកិច្ច កំពុង អនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក នៅ ចំណុច ក្រោម ស្ពាន អាកាស ស្ទឹង មាន ជ័យ កាលពី ល្ងាច ថ្ងៃ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លង ទៅ ហើយ ត្រូវ បាន សមត្ថកិច្ច នៃ ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ធ្វើការ ឃាត់ខ្លួន កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ ដើម្បី បើក ការ ស៊ើបសួរ តាម នីតិវិធី ទីបំផុត ចៅក្រម ស៊ើបសួរ សម្រេច ឃុំខ្លួន ជនសង្ស័យ ដាក់ ពន្ធនាគារ ព្រៃ . ស ជា បណ្តោះអាសន្ន ដោយ រង់ចាំ បើក សវនាការ ផ្តន្ទាទោស តាម ផ្លូវច្បាប់ ៕