
ព្រៃវែង ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នេះ លោក សក ឡី អនុប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូន ស.ស.យ.ក. ស្រុកស្វាយអន្ទរ ដែលស្ម័គ្រចិត្តចូលរួមជួយសម្របសម្រួលការងារផ្ញើកង់ម៉ូតូ របស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ៣មណ្ឌល ក្នុងស្រុកស្វាយអន្ទរ ។
អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក សក ឡី និងក្រុមការងារ បានប្រគល់ជូនយុវជន ស.ស.យ.ក. ស្រុកស្វាយអន្ទរ ដែលជួយការងារប្រឡងទាំង ៣មណ្ឌល នាឱកាសនោះ ក្នុង ១មណ្ឌលៗទទួលបាន ៖ ថវិកា ចំនួន ១០០ ០០០រៀល ទឹកបរិសុទ្ធ ចំនួន ១កេស និងទឹកក្រូច ចំនួន ១កេស៕