
ព្រះសីហនុ ៖ ជនជាតិខ្មែរនិងវៀតណាម ប្រុស ស្រី ចំនួន០៥ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ពន្ធនឹងការជួញដូរគ្រឿងញៀន នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២២ នេះ។
ប្រតិបត្តិការណ៍ខាងលើនេះ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ ក្នុងនោះមានយុវជនខ្មែរចំនួន០២នាក់ គឺទី១មាន ឈ្មោះ សរិទ្ធ ឧត្តមមិនា អាយុ១៩ឆ្នាំ និងទី២មានឈ្មោះ រី រ៉ាដូ អាយុ១៩ឆ្នាំ ចំណែកជនជាតិវៀតណាមចំនួន០៣នាក់ទៀត មាន ឈ្មោះ TRAN THI THAO ភេទស្រី អាយុ៣៤ឆ្នាំ ឈ្មោះ VUONG DINH NHAM ANH ភេទ ប្រុស អាយុ៣១ឆ្នាំ និងម្នាក់ទៀត ឈ្មោះ DANG VAN DAT ភេទប្រុស អាយុ១៩ឆ្នាំ ។
ប្រតិបត្តិការនេះ ក្រោយការបង្រ្កាបខាងលើ សមត្ថកិច្ចដកហូត កញ្ឆាក្រៀមចំនួន ៨១ កញ្ចប់, ថ្នាំញៀនកញ្ចប់ទំពាំងបាយជូរពណ៌ខៀវ ៥០ កញ្ចប់, ថ្នាំញៀនកញ្ចប់សញ្ញាម្កុជពណ៌ឈាមជ្រូក ៤៧ កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ៤៥ កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌លឿង ៤ កញ្ចប់, ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣១៩ កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហម ពណ៌ប្រផេះពណ៌ទឹកសណ្តែក ថ្នាំគ្រាប់ពណ៌លឿងសរុបចំនួន ១៥៤៤ គ្រាប់, ទូរសព្ទដៃចំនួន ៩ គ្រឿង, ជញ្ជីងថ្លឹងចំនួន ០៨ គ្រឿង, សម្ភារៈវិច្ចខ្ចប់មួយចំនួន, និង ម៉ូតូចំនួន ០១ គ្រឿង៕