
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនបានជ្រុលទៅបុកនិងខឿនដួលខ្ទាតហើយបោកក្បាលទៅបង្គោលស្លាកសញ្ញា បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ។
សពជនរងគ្រោះ មានឈ្មោះ វ៉នវ៉ាត់ឆៃ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិតាពោនខាងលិច ឃុំ សំរោង ស្រុកសំរោងខេត្តតាកែវ ។
ឯយុវជនម្នាក់ទៀតរងរបួសធ្ងន់ នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ប្រភពពីព័័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលមុនកើតហេតុ គេប្រទះឃើញយុវជនរងគ្រោះ២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស១២៥ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CY-4572មួយគ្រឿងជិះឌុបគ្នា តាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ស្រាប់តែពេលបកដលកន្លែងកើតហេតុ បានជ្រុលទៅបុកខឿនអូសទៅមុខជាច្រើនម៉ែត្រ ដួលខ្ទាតជនរងគ្រោះជាអ្នកឌុប ទៅបោកក្បាលនិងបង្គោលស្លាកសញ្ញាបណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែកយុវជនម្នាក់ទៀត អង្គុយពីក្រោយបានរងរបួសធ្ងន់ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។
ក្រោយពីកើតហេតុ ពលរដ្ឋជិតខាង ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន សង្កាត់ចោមចៅទី២ចុះមកដល់ រួចបានទាក់ទងទៅខាងជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកធ្វើកំណត់ហេតុរួចយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕