
ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូគេចរថយន្ដមួយតែបែជាត្រូវរថយន្ដកុងតឺន័រមួយគ្រឿងទៀតបុកអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។
ហេតុការណ៍ខាងលើបានកើតឡើងកាល ពីវេលាម៉ោង 11:30 នាទីយប់ ថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2022 ស្ថិតក្នុងសង្កាត់កន្ទោក ខ័ណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូម៉ាក Yamah fz ពាក់ស្លាកលេខព្រៃវែង 1S-2291 មួយគ្រឿង បើកបរតាមបណ្ដាលផ្លូវជាតិលេខ 4 ក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់កន្លែងកើតហេតុ ជនរង្គ្រោះបានជិះគេចពីរថយន្ដមួយគ្រឿងមិនចាំស្លាកលេខ ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា ហើយក៏មកចូលក្រោមរថយន្តកុងតឺន័រមួយគ្រឿងទៀតក្បាលពាក់ស្លាកលេខភ្នំពេញ 3F-8914 ឯកន្ទុយពាក់ស្លាកលេខភ្នំពេញ 4A-4693 ដែលបើកបរដោយបុរសម្នាក់ បណ្ដាលឲ្យរថយន្តកុងតឺន័រកិនអូសម៉ូតូជាប់ក្រោមរថយន្តជាច្រើនម៉ែត្រ ហើយរថន្ដបានរ៉េចង្កូតធ្លាក់ទៅប្រឡាយខាងស្ដាំដៃ ឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមមន្ទីរពេទ្យ។ចំណែកអ្នកបររថយន្តកុងតឺន័របន្ទាបពីកើតុហេតុឃើញស្ថានការណ៍៍មិនស្រួល បើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ នៃនរគរបាលចរាចរណ៍ផ្លូវគោកខណ្ឌដំបូល បានចុះធ្វើការរបស់វែងរួចនាំយកម៉ូតូនិងរថយន្តយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។