
ភ្នំពេញ ៖ រថយន្តមួយគ្រឿងបើកយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ជាច្រើនកង់ ហើយរថយន្ដមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលភ្លើងបាក់មួយដើមថែមទៀត។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង កាលវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកស្តារិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AP-6755 មួយគ្រឿង បើកបរដោយបុរសម្នាក់ បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះពេលមកដល់ត្រងកន្លែងកើតហេតុ មិនដឹងថារថយន្តឬក៏តៃកុងមានបញ្ហាអ្វីនោះទេ ក៏បានរេចង្កូតមកខាងឆ្វេងដៃ រួចក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ជាច្រើនកង់ នៅពេលនោះរថយន្ដនៅមិនទាន់អស់ល្បឿនក៏បន្បន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមទៀត ។
តែជាការល្អដែលមិនបង្កឲ្យមាននណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ចំណែកតៃកុងរថយន្តបង្កវិញក្រោយកើតហេតុបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល៕