
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿងបានជ្រុលទៅបុ.កនិងរថយន្តម៉ាក LEXUS RX300 មួយគ្រឿងទៀតនៅត្រង់ចំណុចផ្លូវបំបែកជាបួនចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តតូយូតាព្រូសខ្ទេ.ចមួយកំណាត់មុខ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកLEXUSRX300 ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AO- 3735 បើកដោយបុរសជនបរទេសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ៥១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមានរថយន្តតូយូតាព្រូស ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AO-5064 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១១៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុ.កជាមួយនិងរថយន្តម៉ាក LEXUS RX300 ចំពាក់កណ្តាលចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តតូយូតាព្រូសវិញ ខូចខាតផ្នែកខាងមុខទាំងស្រុង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ បានចុះមកដល់កន្លែងកើតហេតុនិងឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា តែដោយភាគីទាំងពីរសម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារថ្មីទី១ រាយការណ៍ទៅសមត្ថកិច្ចជំនាញបន្ត ដើម្បីឲ្យចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕