
ករណីស្ត្រីពីនាក់ប្ដីប្រពន្ធ ដែលទៅខ្ចីលុយគេមិនបាន ក៏បែកគំនិតទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយយកដុំថ្មទៅគប់បំបែកកញ្ចក់រថយន្តគេបណ្ដាលឲ្យមានការខូចខាតរថយន្តចំនួន 2 គ្រឿងកន្លងថ្មីៗនេះ កើតហេតុនៅចំណុចផ្ទះលេខ 186 ផ្លូវ2f ឃុំវាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2022 ។
ក្រោយពីកើតហេតុសមត្ថកិច្ចខណ្ឌច្បារអំពៅ បានចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ជាប្រពន្ធ ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីតាមច្បាប់។
ចំណែកជនសង្ស័យជាប្ដី សមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ផងដែរនោះ តែឃើញថាមានបងប្អូនបណ្ដាអ្នកសារព័ត៌មានមួយចំនួនតូច បានយកមកចុះផ្សាយទាំងខុសការពិត និងបំភ្លៃចការពិត ដែលធ្វើឲ្យមហាជន សាធារណៈជនជាពិសេសថ្នាក់ដឹកនាំមានការភាន់ច្រឡំ ដោយធ្វើឲ្យជនរងគ្រោះបាត់បង់នៅភាពយុត្តិធម៌ និងខុសការពិតទាំងស្រុង ជនរងគ្រោះសូមធ្វើការបដិសេធនៅព័ត៌មានទាំងឡាយណាដែលបានចុះផ្សាយបំភ្លៃការពិតដូចខាងក្រោម÷
សេចក្តីបំភ្លឺជាសាធារណៈស្តីពីការបដិសេធចំពោះបណ្ដាញសារព័ត៌មានជាច្រើន ដែលបានផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត
ខ្ញុំបាទ ដួង អក្ខរា ចាងហ្វាងគេហទំព័រ WWW.S.ATVKH សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានបំភ្លៃខុសពីការពិតផ្ទុយស្រឡះនៃអង្គហេតុ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមចំណងជើងថា៖ “ស្រ្តីម្នាក់ម្ចាស់បំណុលខឹងទារលុយអ្នកជំពាក់លុយបានគប់កញ្ចក់ឡានបែកជាប់ទោសខ្លួនឯង”។
ខ្ញុំបាទសូមចាត់ទុកថាទង្វើរបស់ បណ្ដាញសារព័ត៌មានដែលធ្វើការផ្សព្វផ្សាយព័ត៌មានមួយចំនួននោះ គឺបានចុះផ្សាយដោយខុសពីការពិតបំភ្លៃអង្គហេតុចោទប្រកាន់មកលើរូបខ្ញុំ និងញុះញុងមតិមហាជនឱ្យមានការយល់ខុសមកលើរូបខ្ញុំដែលជាជនរងគ្រោះ។
ខ្ញុំបាទសូមជំរាបជូនសារធារណៈជនមេត្តាជ្រាបថា ជនបង្កប្តីឈ្មោះ មុំ គីមស្រ៊ុន និង ប្រពន្ធឈ្មោះ ហុង សុគន្ធា ហៅ Mey Mey បានបែកគំនិតមកបំផ្លាញទ្រព្យសម្បត្តិ និង មានការជេរប្រមាថដោយអសីលធម៌ ដោយបោះសំដីចង់ប្តឹងអ្នកណាប្តឹងទៅ មកកាន់ខ្ញុំបាទទៀត។ ទាំងដែលខ្ញុំបាទមិនបានជំពាក់លុយគាត់នោះទេ តាមពិតនោះគឺជនបង្កខាងលើពីរនាក់ ប្តីប្រពន្ធ គឺគាត់បានមកខ្ចីលុយខ្ញុំបាទចំនួន១០០០០$ ដោយដាក់សែកតម្កល់លុយទុកជាថ្នូរ។ បន្ទាប់ពីនោះរូបខ្ញុំបាទមិនបានយល់ព្រមលើការខ្ចីប្រាក់នោះទេ រហូតមកដល់ថ្ងៃកើតហេតុអ្នកទាំងពីរនាក់ប្តីប្រពន្ធនិងបានមកផ្ទះខ្ញុំបាទដោយប្រើពាក្យសម្តីអសីលធម៌ និង ជនបង្កបានយកដុំថ្មការាឡាមកគប់វាយបំផ្លាញឡានចំនួន២គ្រឿងរបស់ខ្ញុំបាទ ហើយមានការប្រើអំពើហិង្សាទាត់ទ្វាផ្ទះនិងគប់ដុំថ្មមកលើក្រុមគ្រួសាររបស់ខ្ញុំទៀត ដូចមានការផ្សាយព័ត៌មានកាលពីថ្ងៃទី២០-២១ ខែ វិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង១៥ និង ០៥នាទី រសៀល ។
ដូចបានជម្រាបជូនខាងលើនេះ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសាធារណៈជនបណ្ដាញសារព័ត៌មានសូមមេត្តាជ្រាបជាត័ព៌មាន។