
ភ្នំពេញ ៖ បុរសម្នាក់បេីកម៉ូតូក្នុងល្បឿនលឿនមិនដឹងមានរឿងអ្វីស្រាប់តែរេចង្កូតទៅបុកបង្គោលភ្លើង បណ្តាលឲ្យបាក់ ក ស្លាប់ភ្លាមៗនៅកន្លែង។
ហេតុការណ៍ខាងលើកេីតឡេីងកាលពីវេលាម៉ោង៨:៥០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នាមុនពេលកេីតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL:1909 មួយគ្រឿង បេីកបរក្នុងទិសដៅពី ត្បូងទៅជេីង លុះមកដល់ស្រាប់តែមកដល់កន្លែងក់តហេតុ ត្រងចំណុចជិតគំរោងសាងសង់ ផ្សារទំនើប អុីអន៣។ដោយជនរងគ្រោះបេីកម៉ូតូក្នុងល្បឿនលឿនពេកក៏រេចង្កូតទៅបុកនិងបង្គោលភ្លើង ពេញទំហឹង បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ។
សពជនរងគ្រោះខាងលើភ្លាមៗមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយគ្រាន់តែដឹងថាមានវ័យប្រហែល ៣០ឆ្នាំប៉ុណ្ណោះ។
បន្ទាប់ពីកើយហេតុរួចដោយសារនៅមិនទាក់ទទួលដំដឹងពីសាច់ញាតិសមត្ថកិច្ច ក៏បានអោយខាងរថយន្តដឹកយកសពជនរងគ្រោះ ទៅតម្កល់ទុកនៅវត្តទឹកថ្លា ដេីម្បីស្វែងរកសាច់ញាតិ។ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីរង់ចាំសាច់ញាតិ មកទទួល៕