
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅបុករះម៉ូតូពីគ្រឿងដួល ហើយកិនពីលើ ចំបុរសម្នាក់បែកក្បាលខ្ទេច ស្លាប់យ៉ាងអាណោចអាធ័មក្រោមកង់ឡាន ចំណែកឯបុរស២នាក់ទៀត រងរបួសស្រាល។
សពជនរងគ្រោះ មានឈ្មោះ ង៉ែត អាយុជាង៤០ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាសរេវ៉ូពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1AW-0065 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ពេលមកដល់ក្រោមស្ពានអាកាសផ្លូវល្បឿនលឿនក្បែរផ្សារជម្ពូវ័ន្ត ស្រាប់តែមានរថយន្តកុងតឺន័រកមួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ3A-5201បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ មិនដឹងថារថយន្ត ឬក៏តៃកុងមានបញ្ហាអ្វីនោះទេ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូស្មាស់រ៉េវ៉ូពីក្រោយពេញទំហឹង អូសចូលក្រោមរថយន្ត តែសំណាងល្អម្ចាស់ម៉ូតូលោតគេចផុត រងរបួសស្រាល ហើយរថយន្តបង្កបានរេចង្កូតទៅបុ.កនិងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាប៊ីតពណ៌សពាក់ស្លាកលេខកំពង់ស្ពឺ 1U-0313 មានគ្នាពីរនាក់ឪពុក និងកូន បណ្តាលឲ្យម៉ូតូដួលខ្ទាតបុរសជាឪពុក ចូលក្រោមរថយន្ត ហើយត្រូវរថយន្តកិ.នបែកក្បាលធ្លាយខួរស្លា.ប់យ៉ាងអាណោចអាធ័ម ចំណែកយុវជនជាកូន បានគេចផុត រងរបួសស្រាល ។
ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ៕