
កំពង់ធំ ៖ អាណិតណាស់! មនុស្សចំនួន ០៣នាក់ ស្រី១នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកក្មេងប្រុស០១នាក់ អាយុទើបតែ៧ខែ រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តSG300បើកបុកម៉ូតូសង់កូរ៉េជិះឌុបគ្នាឆ្លងផ្លូវ ។
ហេតុការណ៍គ្រោះថ្នាកខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ៦ៈ៥០ នាទីយប់ ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតនៅក្នុងភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ស្លា.ប់ ទាំង០៣ខាងលើនាក់រួមមាន៖
ទី១ ឈ្មោះ នី ជី ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូ សង់កូរ៉េ ពណ៌ក្រហម អត់ស្លាកលេខ
ទី២ ឈ្មោះ នី ចាន់ថន ភេទស្រី អាយុ២៧ឆ្នាំ
ទី៣ ឈ្មោះនិន ណារ៉ុង ភេទប្រុស អាយុ៥ឆ្នាំ ។
ចំណែកក្មេងប្រុស១នាក់ រងរបួសធ្ងន់ ឈ្មោះ រ៉ុន ស្មី អាយុ៧ខែ ។ ជនរងគ្រោះមួយគ្រួសារខាងលើ មានទីលំនៅភូមិថ្មី ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
រីឯភាគីខាងរថយន្តម៉ាក ឡិចសុីស GS300ពណ៌ស ពាក់លេខ កម្ពុជា UNTH 9617 បើកបរដោយឈ្មោះ រ័ត្ន ស្រីនាង ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តទៀតថា មុនកើតហេតុ គេឃើញរថយន្តបង្កខាងលើបើកក្នុងល្បឿនលឿនពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់ តែ ជនរងគ្រោះជិះម៉ូតូពីកើតទៅលិច ឆ្លងផ្លូវពីជើងទៅត្បូង រថយន្តហ្វ្រាំងមិនទាន់ជ្រុលបុកពេញទំហឹង ស្លា.ប់ ០៣នាក់ របួសធ្ងន់ម្នាក់ ។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីបើកបររថយន្ត និងយករថយន្ត ម៉ូតូ ទៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕