
ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរមួួយបានបង្កឲ្យមានការភ្ញាក់់ផ្អើលកាលពីវេលាម៉ោង១២ៈ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុងលេខ១ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានម៉ូតូហុងដាឌ្រីម០៣គ្រឿងបើកបុកគ្នា បណ្ដាលឲ្យមនុស្សចំនួន០៥នាក់រងរបួសធ្ងន់ស្រាល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1GO-0789 ជិះគ្នា៣នាក់ បើកបរដោយបុរសម្នាក់នឹងឌុបមនុស្សស្រី២នាក់ បើកក្នុងល្បឿនលឿន ទឹសដៅពីកើតទៅលិច លុះដល់ត្រងកន្លែងកើតហេតុ ក៏ជ្រុលទៅបុកជាមួយនិងម៉ូតូ០២គ្រឿងទៀតដែលបើកច្រាសទិសគ្នា ។ជិះ២នាក់ប្តីប្រពន្ធ មួយគ្រឿងម្នាក់ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1Y-6201បើកបរដោយស្ត្រីជាប្រពន្ធ និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IK-3823 ជិះដោយបុរសជាប្តី បណ្តាលឲ្យរងរបួសធ្ងន់៤នាក់ ប្រុស១នាក់ ស្រី៣នាក់ រីឯបុរសជាប្ដីរងស្រាល។
បន្ទាប់ពីកើតហេតុ គេឃើញមានរថយន្តគ្លីនិកឯកជនចំនួន២គ្រឿងបានដឹកយកទៅសង្គ្រោះ ហើយទុកតែម៉ូតូ៣គ្រឿង ត្រូវបានសមត្ថកិច្ចមកធ្វើការវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕