
កំពង់ចាម ÷ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យនិងកំណត់ទំហំផ្លូវសាធារណៈ ប្រឡាយ និងអូរ ក្នុងភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត។
សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះមានការចូលរួម ក្រុមការងារបច្ចេកទេស នៃមន្ទីររៀបចំដែនដី អភិបាលរងស្រុក មន្ត្រីភូមិបាលស្រុកចំការលើ រដ្ឋបាលឃុំ( មេឃុំ មេភូមិ និងចាស់ព្រឹទ្ធាចារ្យប្រចាំភូមិ ) មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធផងដែរ ៕