សមត្ថកិច្ចបានឃាត់ខ្លួនសិស្សសាលាជម្ពូរវន្ត ២ ក្រុម សរុបចំនួន ៩ នាក់ ពាក់ព័ន្ធករណីដេីរកាប់យកស្លាកលេខម៉ូតូពលរដ្ឋតាមផ្លូវសាធារណៈក្នុងនោះមានម្នាក់ពុំមានពាក់ព័ន្ធនោះទេ។
ការបង្ក្រាបឃាត់ខ្លួនក្រុមក្មេងសិស្សសាលាបានធ្វេីឡេីងនៅរសៀល ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុខសញ្ញាក្មេងទាំង២ក្រុម៖
ក្រុមទី១ មានឈ្មោះ ឈឹម ប៊ុនឡុង ភេទប្រុស អាយុ ១៥ ឆ្នាំ នៅសង្កាត់ចោមចៅ២ ឈ្មោះ ស៊ាង វិសុទ្ធ ភេទប្រុស អាយុ ១៥ ឆ្នាំ នៅសង្កាត់ចោមចៅទី៣ ឈ្មោះ អន លីហ្សា ភេទប្រុស អាយុ ១៥ ឆ្នាំ នៅសង្កាត់ចោមចៅទី៣ ឈ្មោះ ហ៊ាង រ៉ូហ្សា ភេទប្រុស អាយុ១៦ឆ្នាំ នៅសង្កាត់ចោមចៅទី៣ ឈ្មោះ គា គឹមហួរ ភេទប្រុស អាយុ១៥ឆ្នាំ នៅសង្កាត់ចោមចៅទី៣។
ដោយឡែកយុវជនម្នាក់ សមត្ថកិច្ចឃាត់ខ្លួនទៅសាកសួរដែរនោះ ឈ្មោះ ចេង យ៉ា អាយុ ១៥ ឆ្នាំ នៅសង្កាត់ចោមចៅទី៣ ពុំបានប្រព្រឹត្តបទល្មើសជាមួយក្រុមទាំងនេះទេ តែពេលដែលសមត្ថកិច្ចចុះទៅប្រតិបត្តិការ ឃាត់រួមដោយជាមួយ ទើបនាំទៅសាកសួរសិន។
ក្រុមទី២៖ ឈ្មោះ ជា សំណាង ភេទប្រុស អាយុ១៦ឆ្នាំ នៅសង្កាត់ចោមចៅទី៣ , ឈ្មោះ ទូច បូរ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ នៅសង្កាត់ចោមចៅទី៣ , ឈ្មោះ ផ្លុង បូរ៉ា ភេទប្រុស អាយុ១៤ឆ្នាំ នៅសង្កាត់ចោមចៅទី៣។
ក្រុមក្មេងទាំងអស់ សុទ្ធតែជាសិស្សសាលា វិទ្យាល័យជម្ពូវ័ន។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងទាំង០៨នាក់នេះ តែងតែដើរធ្វើសកម្មភាពកាប់យកស្លាកលេខម៉ូតូ តាមទីសាធារណៈ ហើយកាលពីរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមទី ២ ចេញធ្វើសកម្មភាពដើរកាប់យកស្លាកលេខ ប៉ះចំម៉ូតូ បក្ខពួកបងប្អូនរបស់ក្រុមទី១ ធ្វើឲ្យក្រុមទី១ បើកប្រតិបត្តិការសងសឹក ប្រដាប់ដោយកាំបិតតាមកាប់យកស្លាកលេខម៉ូតូ របស់ក្រុមទី ២ វិញ បង្កឲ្យផ្អើលកក្រើកខណ្ឌពោធិ៍សែនជ័យ។
ដោយក្រុមទាំងនេះអុកឡុក បង្កអសន្តិសុខក្នុងមូលដ្ឋាន ធ្វើឲ្យពលរដ្ឋស្លូតត្រង់ភ័យខ្លាច ទើបសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវ ពិនិត្យលើកាមេរ៉ាសុវត្តិភាព ស្គាល់ភិនភាគ មុខសញ្ញា ឈានដល់តាមចាប់ខ្លួនបានជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ រួចនាំខ្លួនទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរបន្តតាមនីតិវិធី៕