
ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្ត ក្នុងស្ថានភាពស្រវឹងក៏បានរេចង្កូត ទៅបុកនិងរថយន្ត ព្រូសមួយគ្រឿង រួចបន្តព្យាយាមបេីករត់ បានប្រវែង ៣០០ម៉ែត្រ រថយន្តត្រូវបែកកង់ ទៅមុខលែងរួច ទេីបប្រជាពលរដ្ឋជួយឃាត់បាន។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១០:៣០ នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយជាតិផ្លូវលេខ ១៥៤ នៅក្នុងសង្កាត់ផ្សារធំថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ បេីករថយន្តម៉ាក TOYOTA Runner ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-7725 បេីកបរក្នុងទិសដៅពីជេីង ទៅ ត្បូង ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ក៏បានទៅបុក ជាមួយ នឹងរថយន្ត ព្រូស ពណ៌ក្រហម ដែលមានពាក់ ស្លាកលេខ ភ្នំពេញ 2BA-4019 បណ្តាលឲ្យរថយន្ត ព្រូសរងការខូចខាត ចំហៀងខាងឆ្វេង រួចរថយន្តបង្កព្យាយាមបេីករត់ បាន ៣០០មែត្រក៏ស្រាប់តែរថយន្ត បែកកង់ ទៅមេីលមុខលែងរួច ក៏ត្រូវបានប្រជាពលរដ្ឋ ជួយឃាត់បាន។
ក្រោយពេលកេីតហេតុ ភាគីខាងរថយន្ត បង្កបានចូលខ្លួនទៅ ចរចាជាមួយ ជនរងគ្រោះតែដោយសារការចរចា មិនត្រូវគ្នា ទេីប សមត្ថកិច្ចជំនាញចរាចរណ៍ ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការ វាស់វែង យកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕