
ភ្នំពេញ ៖ យុវជនពីរនាក់រងរបួសធ្ងន់ស្រាល ក្រោយពេលជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករថយន្ត ford មួយគ្រឿង យ៉ាងពេញទំហេឹង ស្ថិតនៅត្រង់ចំណុចក្រោមស្ពាន អាកាស 7មករា ។
េហតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១ៈ០០ យប់ឈានចូល ថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២២ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់មួយ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់បើករថយន្ត ford មួយគ្រឿង ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ព្រៃវែង 2B-3555 ធ្វើដំណើរតាមបណ្ដោយផ្លូវ 271 ស្រាប់តែមកដល់ក្រោមស្ពានអាកាសប្រាំពីរមករា ក៏បើកឆ្លងចូលផ្លូវ 598 ក៏មានយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1IV-5459 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច មកបុកយ៉ាងពេញទំហឹងចំផ្នែកខាងមុខ បណ្ដាលឲ្យរថយន្តក្រពិត ឯម៉ូតូរងការខូចខាតខ្ទិចមួយកំណាត់មុខដួលពេញផ្លូវ ចំណែកឯអ្នកបើកបររួមជាមួយនឹងអ្នករួមដំណើរពីក្រោយ រងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ ក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញ នគរបានចរាចរណ៍ផ្លូវគោកខណ្ឌទួលគោក បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចនាំយករថយន្ដនិងម៉ូតូ យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕