
ភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខយាម ធនាគារកាណាឌីយ៉ា ត្រូវបានស្លា.ប់ នៅគ្លីនិកឯកជន ម្លឹះដង្កោ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែលដើរឆ្លងផ្លូវទៅរកទិញអីហូប ត្រូវបានម៉ូតូធំ ជិះដោយយុវជនម្នាក់ក្នុងល្បឿនលឿន ជ្រុលទៅបុកយ៉ាងពេញទំហឹង ហើយម៉ូតូជ្រុលបុករះបង្គោលដែក រួចបន្តទៅបុកផ្ទប់បង្គោលភ្លើង បន្ថែមទៀត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងនេះបានលើកើតឡើង កាលពីវេលាម៉ោង ៩ៈ២៥ នាទី ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបនណ្ដោយផ្លូវជ ាតិលេខ ២១៧ ក្បែរវិទ្យាល័យទួលអំពិល ត្រង់ចំណុចភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើមានឈ្មោះ ឈួន វ៉ាន់ធិរិន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរសន្តិសុខ យាមនៅធនាគារកាណាឌីយ៉ា មានទីលំនៅភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានស្លាប់បន្ទាប់ពីរថយន្តគ្លិនិច ឯកជនម្លិះដង្កោ ដឹកយកទៅចូលគ្លីនិក ។ ចំណែកម៉ូតូបង្ក ម៉ាកYAMAHA YZF R1 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1GY-0588 អ្នកបេីកបរមានឈ្មោះ ហ៊ាង ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ រងរបួស ត្រូវបានឃាត់ខ្លួន ។
ប្រភពដដែលបានបន្ថែមឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះដើរឆ្លងផ្លូវពីកើតទៅលិច ស្រាប់តែម៉ូតូបង្ក បើកក្នុងល្បឿន លឿនធ្វើដំណើរពីជើងទៅត្បូង ជ្រុលបុកបណ្តាលឲ្យដួលរងរបួស ហើយម៉ូតូរេចង្កូតទៅបុករះបង្គោលដែក នៅចិញ្ចើមផ្លូវបាក់រលើងអស់៣ដើម រួចបន្តទៅបុកផ្ទប់បង្គោលភ្លើង ទើបដួល រងរបួស ។
ក្រោយពេលកើតហេតុ គ្រាន់តែឮសូរមានគ្រោះថ្នាក់ភ្លាមៗ ឡានពេទ្យឯកជន ម្លឹះដង្កោ ក្រោយពីបិទផ្អាកមួយរយៈ ហើយបើកវិញ បានប្រញាប់ប្រញាល់ ទៅសែងជនរងគ្រោះដាក់រថយន្ត ដឹកយកទៅចូលគ្លីនិក ប៉ុន្តែស្រាប់តែជនរងគ្រោះស្លាប់បាត់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ម៉ូតូនិងអ្នកបើកបរ ឲ្យទៅការិយាល័យចរាចរណ៍ជើងគោក ចាត់ចែងយកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើទំនាក់ទំនងទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕