
ព្រះសីហនុ ៖ តាមលោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ នៅថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង ១៥:០០ នាទី បានដឹកនាំកងកម្លាំងផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះទៅបង្រ្កាបបទល្មើសគ្រឿងញៀន០១ករណី និងបានឃាត់ខ្លួនបានជនសង្ស័យ០៣នាក់ នៅចំណុចសេអុីប្រាំ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ ៖
ទី១មានឈ្មោះ នួន មាស ភេទប្រុស អាយុ២៦ ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទី២មានឈ្មោះ ចាន់ រ៉ាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទី៣មាន ឈ្មោះ ព្រឿន សីហា ភេទប្រុស អាយុ២៧ ឆ្នាំមុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ក្រោយឃាត់ខ្លួនបាន ជនសង្ស័យខាងលើបានសហការជាមួយកម្លាំងសមត្ថកិច្ច រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យ២នាក់ទៀត នៅថ្ងៃដដែលវេលាម៉ោង១៦: ០០នាទី ត្រង់ចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ព្រមទាំងដកហូតវត្ថុតាង ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់ , ទូរស័ព្ទដៃចំនួន០២គ្រឿង ។បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕