
បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២២នេះលោក ឌី ទាវ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកមង្គលបូរី ជាតំណាងលោក សក ឡី ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកមង្គលបូរី និងក្រុមការងារ បានយកអំណោយរបស់ឯកឧត្តមប្រធាន កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជន ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ប្រគល់ជូនពលរដ្ឋដែលលំបាកផ្នែកជីវភាព ចំនួន ២គ្រួសារ នៅភូមិសាលាដែង និងភូមិប្រឡាយលួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។
អំណោយឯកឧត្តម កែ សួនសុភាព និងលោកជំទាវ ដែលលោក ឌី ទាវ និងក្រុមការងារ ប្រគល់ជូនពលរដ្ឋទាំង ២គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖
– អង្ករ ចំនួន ២៥គីឡូក្រាម
– ទឹកត្រី ចំនួន ៦ដប
– ទឹកសុីអុីវ ចំនួន ៦ដប
– មី ចំនួន ១កេស
– ត្រីខកំប៉ុង ចំនួន ១យួរ
– ទឹកសុទ្ធ ចំនួន ៥យូរ
– ប្រេងឆា ចំនួន ១ដប
– ប៊ីចេង ចំនួន ១គីឡូក្រាម
– ស្ករស ចំនួន ១គីឡូក្រាម
– ខ្ទឹមស ចំនួន ១គីឡូក្រាម
– អំបិល ចំនួន ២គីឡូក្រាម
– ថវិកា ចំនួន ១៦៥ ០០០រៀល៕
………………
០៦ វិច្ឆិកា ២០២២