បន្ទាយមានជ័យ ៖ ល្ងាចថ្ងៃទី ៥ ខែវិច្ចិកា ឆ្នាំ ២០២២ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ជាន់ថ្នាក់ អញ្ជេីញជាអធិបតីក្នុងពិធីបិទការប្រណាំងទូក នៅខេត្តបន្ទាយមានជ័យ ដែលអ្នកចូលរួមទស្សនាជាច្រេីនម៉ឺននាក់។
ក្នុងឱកាសនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ ការកោតសរសើរ ពីថ្នាក់ដឹកនាំស្ថាប័នកំពូលជាតិ និងសូមវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់ អាវុធ គ្រប់ ប្រភេទ បងប្អូនប្រជាពលរដ្ឋ ទាំង អ ស់ដែលបានរួមចំណែកយ៉ាងធំធេង ថែរក្សា សន្តិភាព សណ្តាប់ធ្នាប់ ធ្នាប់ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ប្រឆាំងជំងឺកូវីដ-១៩ បន្តការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជីវភាព រស់នៅកាន់តែប្រសេីរបង្កេីតបានពិធីប្រណាំងទូកបង្ហាញបានពីស្មារតីសាមគ្គីភាព ក្នុងមហាគ្រួសារអ្នកបន្ទាយមានជ័យ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមការងារ នាឱកាសនោះ ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តដោយកោតសរសើរ និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវរបស់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ គណៈកម្មការទូក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ វិស័យសាសនា វិស័យឯកជន យុវជន សិល្បករ សិល្បការនី ពិធីករ ពិធីការនី បណ្តាញ សារព័ត៌មាន និងផ្សព្វផ្សាយ ក្រុមសម្អាតអនាម័យ ដែលបានសហការគ្នា ចូលរួមយ៉ាងសស្រាក់សស្រាំរៀបចំពិធីប្រណាំងទូកនេះឡើងក៏ដូចជាការរៀបចំឲ្យមានការតាំងពិព័ណ៌ពាណិជ្ជកម្ម សិល្បៈតន្ត្រី ដើម្បីជាការកំសាន្តសប្បាយ របស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ និងអ្នកទេសចរមកពីបណ្តាខេត្តនានា។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ពិធីប្រណាំងទូកនៅខេត្តបន្ទាយមានជ័យឆ្នាំ២០២២ប្រព្រឹត្ត ទៅក្រោមបរិយាកាសអធិកអធម សប្បាយរីករាយ ហើយការប្រកួតកីឡាតែងមានអ្នកចាញ់ និងអ្នកឈ្នះ ហេីយភាពឈ្នះចាញ់នៃការប្រណាំងទូកនាពេលនេះគឺពោរពេញដោយមោទនភាពទាំងអស់គ្នាព្រោះបានចូលរួមថែរក្សាប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរផង ផ្តល់នូវសុខភាព ការសប្បាយរីករាយអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង អកអំបុក សំពះព្រះខែ ផង និងសូមបំផុសស្មារតីកូនចៅយេីងឱ្យស្រឡាញ់កីឡាឆ្លៀតពេលទំនេរពីការសិក្សាបន្តលេងកីឡាទាំងអស់គ្នាដេីម្បីសុខភាព ចៀសចាកផុតពីអំពេីអបាយ មានល្បែងស៊ីសង គ្រឿងញៀន ជាដេីម។ល។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើ និងណែនាំដល់អង្គពិធីទាំងមូល ត្រូវចូលការពារយ៉ាងប្តូរផ្តាច់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស បង្ខាំងមនុស្សខុសច្បាប់ និងល្បែងស៊ីសងខុសច្បាប់ និងបន្តអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជួយដោះស្រាយទុក្ខលំបាក និងសំណូមពរប្រជាពលរដ្ឋឲ្យកានតែល្អប្រសើរ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី បានផ្តល់នូវការឧបត្ថម្ភដល់ទូកជ័យលាភី ទាំងអស់រួមមាន :
១.គណ:កម្មការ និងកីឡាទូកងទាំង២៦ សរុបមាន: ពាន២៦ ទង់២៦ ទឹកសុទ្ធ៥១៥យួរ ទឹកក្រូច ១៨២កេស មី១៩៨កេស ភេសជ្ជ៣៦០ដប ថវិកាសរុបចំនួន៤៣លាន៩៨០ពាន់រៀលគត់។
២.ឧបត្ថម្ភថវិកា ១ក្រុម /អង្គភាព ១លានរៀល មាន: សាកលវិទ្យាល័យជាតិមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្ត អនុគណៈកម្មការពិធីការតុបតែង អនុគណៈកម្មការរៀបចំ(ពិធីសំពះព្រះខែ អកអំបុក ការប្រណាំងទូក អត្ថាធិប្បាយថតរូបភាព និងផ្សាយសម្លេង អំណោយ
ពានរង្វាន់ជ័យលាភី ស្ដង់ពិព័ណ៌
ភូមិ១ផលិតផល១)ប្រជាការពារ ក្រុមគ្រូពេទ្យក្រុមកាយរិទ្ធ។
៣.ឧបត្ថម្ភកម្លាំងនគរបាលការពារចំនួន២លានរៀល
៤.ឧបត្ថម្ភក្រុមការងារសម្អាតសំរាមក្នុងបរិវេណកន្លែងទស្សនាក្នុងពិធីបុណ្យអ៊ុទូកថវិកា ២លានរៀលផងដែរ។