
នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក ប៉ែត ចាន់រដ្ឋា អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនលោក ស្រ៊ុន ទិត្យ សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ប៉ែត ចាន់រដ្ឋា និងក្រុមការងារ ប្រគល់ជូនលោក ស្រ៊ុន ទិត្យ នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ៨០ម៉ឺនរៀល អង្ករ ចំនួន ១០០គីឡូក្រាម មី ចំនួន ២កេស ត្រីខកំប៉ុង ចំនួន ២យួរ ទឹកត្រី ចំនួន ២យួរ និងទឹកស៊ីអ៊ីវ ចំនួន ២យួរ៕