
បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូគ្រឿងញៀនយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ។
ប្រភពពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ង៉ែត ឧត្តម ភេទប្រុសអាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិក្បាលស្ពាន ឃុំ ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត។
ប្រភពដដែលលោកបានបញ្ជាក់ថាទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវ ហើយបានកំណត់មុខសញ្ញានិងចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានម្នាក់និងដកហូតគ្រឿងញៀនចំនួន១០ថង់មានម្ស៉ៅក្រាមពណ៌សថ្លា៤ថង់តូចស្មើ១១,៦៨ក្រាម ថ្នាំគ្រាប់ពណ៌ប្រផេះ១ថង៥គ្រាប់ស្មើ២,២៦ក្រាម ម្ស៉ៅម៉ត់ពណ៌ក្រហម(កញ្ចប់រូបសេះ)ចំនួន២កញ្ចប់ស្មើ៣៦,៣៦ក្រាម ម្ស៉ៅម៉ត់កញ្ចប់ពណ៌ខៀវ(ថងរូបផ្លែទំពាំងបាយ ជូរ)៣កញ្ចប់ស្មើ២២,៥៧ក្រាម និងទូរសព្ទដៃ១គ្រឿងដែលឃាត់នៅយប់ថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២២នៅភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ជនសង្ស័យជាមុខសញ្ញាដែលជួញដូរនិងចែកចាយយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ដែលគេចខ្លួនហើយធ្វើសកម្មភាពត្រូវបានស្រាវជ្រាវនិងឃាត់ខ្លួននិងវត្ថុតាងត្រូវបាននាំយក មកសាក សួរ តាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕