
កំពង់ចាម ៖ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំក្រុមការងារចូលរួមពិធីសម្ភោធសមិទ្ធផលនានា និងអាហារសាមគ្គីជាមួយកុមារពិការភ្នែក គ-ថ្លង់ កុមារកំព្រា និងលោកគ្រូអ្នកគ្រូក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមដូចរាល់ឆ្នាំ នៅវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម។