ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក rangrover ក្នុងល្បឿនលឿនលុះទៅដល់ផ្លូវបំបែកជាបួនមិនបានប្រុងប្រយ័ត្នក៏បានជ្រុលទៅបុកជាមួយនិងរថយន្តម៉ាក ford ដែលបើកឆ្លងផ្លូវចំពីមុខផ្នែកខាងស្តាំ ពេញទំហឹង ដែលបណ្តាលឲ្យរថយន្តម៉ាកford ប៉ើងទៅបុ.កចូលផ្ទះពលរដ្ឋដែលបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៥២៨ កែងនឹងផ្លូវ៣៣៥ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកford ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ ប. មានជ័យ 2D-1811 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវបំបែកជាបួន បម្រុងនឹងបើកឆ្លងផ្លូវ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក rangrover ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2BE-1025 បើកបរដោយបុរសម្នាក់ធ្វើដំណើរ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ដល់ផ្លូវបំបែកជាបួនមិនបង្អង់ ក៏ជ្រុលទៅបុករថយន្តម៉ាកford ដែលកំពុងបើកឆ្លងផ្លូវចំផ្នែកខាងមុខចំហៀងខាងស្តាំ យ៉ាងពេញទំហឹង ដេលបណ្តាលឲ្យរថយន្តfordប៉ើងទៅបុ.កទ.ម្លុះទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាតជាច្រើនផ្ទាំង ចំណែករថយន្តទាំងសងខាងវិញ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ឲ្យភាគីទាំងសងខាង សម្រួលគ្នា ដោយភាគីទាំងពីរព្រមចរចា យករថយន្តទៅជួសជុលរៀងខ្លួន រួចចេញថ្លៃជួសជុលផ្ទះពលរដ្ឋ ដែលខូចខាតដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕
