
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកាមរីហាយប្រ៊ីតមួយគ្រឿង បើកបុករបាំងថ្មពុះចែងទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាត់យ៉ាងដំណំ។
ហេតុការណ៍ខាងលើនេះកើតឡើង កាលពីវេលាម៉ោង ១១ៈ២០នាទីយប់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រពភពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមាន រថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2C-5969 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច ។លុះចុះពីស្ពានអាកាស 7មករាបានបន្តិច ក៏មានក្រុមការងារបច្ចេកទេសជួសជុលផ្លូវសហព័ន្ឋរុស្សុី ស្ទូចទ្រូងផ្លូវយកមកធ្វើផ្លូវវាង ទើបអ្នកបើកបរបោះពួយរថយន្តក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនស៊ីក៏បុកជាមួយទ្រូងផ្លូវ បណ្ដាលឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវពីរកង់រងការខូចខាតខូចទ្រង់ទ្រាយដើម។ ឯមួយកង់ទៀតបានខ្ទាតទៅបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2N-1297 បុរសម្នាក់ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា បណ្ដាលអោយរងការខូចខាតក្រពិតទ្វារអស់ចំនួនពីរទៀត ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច បន្ទាប់ពីបើករថយន្តបុកបណ្ដាលអោយមានការខូចខាតទ្រូងផ្លូវ និងរថយន្តមួយគ្រឿង។ក្រោយមកអ្នកបើកបររថយន្តកាមរីហាយប្រីដ បានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តរងការខូចខាតនៅកន្លែងកើតហេតុ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ។
ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចស្ទូចរថយន្ដទាំង ២ យកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕