
ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿង ញៀន បានបញ្ជូនជនសង្ស័យជនជាតិចិនតៃវ៉ាន់ចំនួន០៨ នាក់ ទៅសាលាដំបូង រាជធានីភ្នំពេញ ពាក់ពន្ធករណី រក្សាទុក និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត២តោន ។
ទោះបីជាសមត្ថកិច្ចមិនទាន់បង្ហើបព័ត៌មានជា ផ្លូវការ យ៉ាងក្តីប៉ុន្តែ ករណីខាងលើនេះ ត្រូវបានគេដឹងថា នៅថ្ងៃទី៧ខែតុលា ឆ្នាំ ២០២២ កម្លាំងនគរបាលជំនាញ ការិយាល័យ( ក ១) នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ បានចុះទៅបង្ក្រាប និងឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ជាបន្តបន្ទាប់ចំនួន៨នាក់ ក្រោយពេលឃាត់ខ្លួនបានសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនរួមមាន៖ គ្រឿងញៀនប្រមាណ ១៩៨៥ គីឡូក្រាម ( ជិត២ តោន) និង សារធាតុគីមីផ្សំ គ្រឿង ញៀន រាប់ពាន់គីឡូក្រាម ទៀតផង ។
ប្រភពដដែលបន្ថែមទៀតថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យ០៨ នាក់ នោះសមត្ថកិច្ចបានដកហូត អាវុធខ្លីចំនួន០៤ដើម គ្រាប់បែក៥គ្រាប់ និង រថយន្ត ៣គ្រឿង ៕