សៀមរាប: នៅល្ងាចថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានបង្ហាញមុខក្រុមចូលប្លន់ម៉ូតូនៅផ្លូវ៦០ម៉ែត្រដែលតាមប្រម៉ាញ់៣ខេត្តទើបបង្ក្រាបចាប់ខ្លួនបានដល់ឬស្សីគល
ដោយមានការចង្អុរបង្ហាញពីលោកឧ.ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តសៀមរាប រួមទាំងលោកស្រី លិ ស៊ីវទាន ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត សៀមរាប ។ការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំកម្លាំងដោយ លោក វ.ទោ សុខ ម៉េងអ៊ាង បានធ្វើប្រតិបត្តិការបើកការស៊ើបអង្កេតដោយផ្ទាល់ ករណី អំពើលួចមានស្ថានមានស្ថានទម្ងន់ទោស ប្រើហិង្សា កាប់នឹងកាំបិត ប្លន់យកម៉ូតូ២គ្រឿង កាលពីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០១ និង ៣០នាទីទាបភ្លឺ ដោយឆ្លងកាត់ការស៊ើបអង្កេត និងតាមចាប់ ០៣ខេត្ត ខេត្តកំពង់ធំ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង និងដោយផ្អែកលើការវាយតម្លៃពត៌មាន និងដាក់ចេញនូវសកម្មភាពប្រតិបត្តិការ របស់លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ជាស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ជាលទ្ធផលកម្លាំងនគរបាលការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ បានតាមចាប់បង្ក្រាបដល់ឬស្សគល់ហើយ ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង ចំនួន ០៥នាក់ និង បន្តការស៊ើបអង្កេតឃាត់ខ្លួនតាមដីកាបងហគាប់ឲ្យចាប់ខ្លួន ចំនួន ០៣នាក់បន្ថែមទៀត និង ដកហូតវត្ថុតាងម៉ូតូជារបស់ជនរងគ្រោះចំនួន ០២គ្រឿង បានប្រគល់ជូនជនរងគ្រោះវិញ និងវត្ថុតាង កាំបិតចំនួន ០១ ដែលធ្វើកម្មភាពកាប់ជនរងគ្រោះ ។ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងដើម្បីផ្តន្ទាទោតាមច្បាប់ ។