
ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកបោះពួយក្នុងល្បឿនលឿន ក៏បានជ្រុលទៅបុករថយន្ត ALPARD ទាំងកំរោល បណ្តាលឲ្យរងការខូចខាត ។
ហេតុកាណ៍ខាងលើនេះកើតឡើង កាលពីវេលាម៉ោង ៩ៈ១៥ នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវ៣១០ កែងផ្លូវ១៤៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IQ-6019 ជិះដោយយុវជនម្នាក់ ល្បឿនលឿន តាមបណ្តោយផ្លូវ១៤៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តALPARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 22BE-9000 កំពុងបើកតាមផ្លូវ៣១០ ពីកើតទៅលិចទាំងកំរោល បណ្តាលឲ្យរងខូចខាត កំពិតបែកកញ្ចក់ចំហៀងផ្នែកខាងឆ្វេង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួល ទីបំផុត ភាគីខាងម៉ូតូ ចេញសងថ្លៃខូចខាតចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕