ភ្នំពេញ ៖យុវជនជាសន្តិសុខ បានប្រព្រឹត្កការ ជេរប្រមាថ សមត្ថកិច្ច កាលពីម្សិលមុិញនោះ ត្រូវបានសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនខ្លួនទៅតុលាការហើយ ដើម្បីប្រគល់់ជូនតំណាងអយ្យការបន្តនីតិវិធី ។
នេះបើតាមការបញ្ជាក់អោយដឹងពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា, ជនបង្ក ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ដែលបានធ្វើសកម្មភាពជេរប្រមាថមេីលងាយ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ
ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៦:០០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីបន្ត ។